កណ្តាលៈ កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២០-២១ មុខភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ គ្មាន បើកបរដោយឈ្មោះ អ៊ំ ហេង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល មុខរបបើកបររថយន្ដដឹកកម្មករ។
រថយន្តម៉ាក លុចស៊ីសRX៣០០ ពណ៌ប្រផេះទឹកមាស ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6084 បើកបរដោយឈ្មោះ ទេស ម៉េងស្រន់ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង¿ខេត្តព្រះសីហនុ។ដំណើររឿង៖ មុនពេលកើតហេតុរថយន្តហ៊ីយ៉ាន់ដាយ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានឈប់ឲ្យកម្មករឡើងឡាន ស្រាប់តែកំពុងចតឈប់មានរថយន្តលុចស៊ីស មួយគ្រឿង ធ្វើដំណើរពីភ្នំពេញ-ព្រះសីហនុ មកបុកពីក្រោយ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៥នាក់។
មូលហេតុ៖ បណ្ដាលមកពីរថយន្តលុចស៊ីស បើកបរខ្វះការប្រុងប្រយ័ន្ន។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវសមត្ថកិច្ច វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕






មតិយោបល់