ព័ត៌មានជាតិ

ជម្លោះក្នុងវង់ផឹកស៊ី រវាងបងប្អូនបង្កើត កាប់បងជីដូនមួយរបួសធ្ងន់ ខណៈពេលចូលជួយឃាត់

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បងជីដូនមួយម្នាក់ បានរងការកាប់ចំនួន ៣កាំបិតចំត្រង់ខ្នង និងកែងដៃខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ខណ:ចូលទៅជួយឃាត់ កុំឲ្យបងប្អូនឈ្លោះប្រកែកគ្នា ក្នុងពេលផឹកស៊ី កាលពីថ្ងៃទីទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីយប់ នៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផាត សុជាតិ ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ (រងរបួសត្រង់ខ្នងចំហៀងខាងឆ្វេង០១កន្លែងដេរចំនួន៣០ថ្នេរត្រង់កែងដៃខាង ឆ្វេងចំនួន០២កន្លែង)។
ជនសង្ស័យឈ្មោះសេង រ៉ានី (ហៅគ្នី )ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។

វត្ថុតាងចាប់យក៖ (គ្មាន)។

ដំណើររឿង៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យកំពុងអង្គុយផឹកស្រាជាមួយឈ្មោះ ដា វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ (ជាបងប្អូនបង្កើត) រួមនឹងមិត្តភក្តិប្រុសស្រី ជាច្រើននាក់ទៀត នៅលើគ្រែខាងមុខផ្ទះរបស់ខ្លួន ពេលកំពុងផឹកស្រានោះជនសង្ស័យបានឈ្លោះ ប្រកែកគ្នាដោយពាក្យសំដី ហើយប្រតាយប្រតប់លើគ្នាទៅវិញទៅមកជាមួយឈ្មោះ ដា វទ្ធី (ជាបងប្អូន) ភ្លាមនោះជនរងគ្រោះដែលត្រូវជា បងជីដូនមួយសាច់ថ្លៃជាមួយ ជនសង្ស័យ មានផ្ទះនៅជិតគ្នា បានទៅជួយឃាត់ ស្រាប់តែជនសង្ស័យបានយកកាំបិតវែងមួយ កាប់ទៅលើជនរងគ្រោះចំនួន ៣កាំបិតចំត្រង់ខ្នងនិងកែងដៃខាងឆ្វេងបណ្តាលឲ្យរងរបួស ក្រោយពីកាប់រួចជនសង្ស័យបានរត់គេច ខ្លួនបាត់ដោយកាន់ទាំងកាំបិតទៅជាមួយផង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់ចំណុចកើតហេតុ ដើម្បីពិនិត្យកន្លែងកើតហេតុនឹងបន្តនីតិវិធី៕

មតិយោបល់