ព័ត៌មានជាតិ

កម្ពុជា​៖ រយៈពេល ៩​ខែ​ដំបូង អ្នក​ស្លាប់​ដោយ​ជំងឺគ្រុនឈាម ៤៥​នាក់ ធ្លាក់ចុះ ៧១%

ក្នុង​រយៈពេល ៩​ខែ​ដំបូង មាន​កុមារ​កម្ពុជា ៤៥​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម ដោយ​បាន​ធ្លាក់ចុះ ៧១​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហូ បាន​ចុះផ្សាយ​ដោយ​ដកស្រង់​នូវ​សម្ដី​របស់​មន្ត្រី​ក្រសួង​សុខាភិបាល​ថា មាន​ជំងឺគ្រុនឈាម​កើនឡើង ១៥.១៩៣​ករណី ក្នុងអំឡុងពេល ៩​ខែ​ដំបូង ដោយ​គិត​ចាប់ពី​ខែ​មករា​ដល់​ខែ​កញ្ញា ឆ្នាំនេះ ដោយ​បាន​ធ្លាក់ចុះ ៥៩​ភាគរយ ពី ៣៦.៩៥៨​ករណី ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក​វេជ្ជបណ្ឌិត ច ម៉េង​ចូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ នៃ កម្ពុជា​។​

​លោក​បាន​បន្តទៀតថា ៦៧​ភាគរយ​នៃ​អ្នកជំងឺ​គឺ​ជា​កុមារ ដែល​មាន​អាយុ​ចន្លោះ​ពី ៥​ទៅ​១៤​ឆ្នាំ​។​

​បន្ថែម​លើ​នេះ លោក​បាន​លើកឡើង​ថា ជំងឺ​គ្រុន​ឈាន និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ធ្លាក់ចុះ ដោយសារតែ​ការខិតខំ​របស់​ក្រសួង ដែល​បាន​ចុះ​ទៅ​អប់រំ និង​បង្ហាញ​ឲ្យដឹង​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​គ្រុន​ឈាន ព្រមទាំង​បាន​ជំរុញ​ឲ្យ​ពួកគាត់​ដេក​នៅក្នុង​មុង​ជានិច្ច គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​

​គ្រុនឈាម​គឺជា​ជំងឺ​ម្យ៉ាង​ដែល​បង្ករ​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ ដែល​រោគសញ្ញា​អ្នកជំងឺ​មាន​ដួច​ជា ឈឺក្បាល ក្រុន​ក្ដៅ ហត់​នឿយ អស់កម្លាំង ឈឺចាប់​សាច់ដុំ ក្អួត ជាដើម​។ ជំងឺ​នេះ ភាគច្រើន​កើង​មាន​ឡើង​នៅ​រដូវវស្សា ដែល​ចន្លោះ​ពី​ខែ​ឧសភា​ដល់​ខែតុលា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំមុន កម្ពូជា​កើត​មាន​ជំងឺគ្រុនឈាម ៤២.៣៦២​ករណី ដោយ​បាន​សម្លាប់​កុមារ ១៨៩​នាក់​៕​

dengue

មតិយោបល់