ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ និងកូនប្រុសអាយុ ៣ឆ្នាំ ត្រូវរថយន្តបើកបុកផ្ដាច់ជីវិតភ្លាមៗ

ស្ទឹងត្រែង: នៅវេលាម៉ោង ៦និង២០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៧ ហួសផ្លូវចូលចាក់សំរាមបន្តិច នឹងផ្លូវចូលភូមិកំផាន់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ។

រថយន្តបង្កម៉ាក TACOMA ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AD-0463 អ្នកបើកបរឈ្មោះ ម៉ាលី ស៊ីថូ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។
ជនរងគ្រោះឈ្មោះ វៀន ចំប៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមន្ត្រីយោធាស្រុកបុរីអូរស្វាយសែនជ័យ ត្រូវជាឪពុក មានទីលំនៅរស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង និងឈ្មោះ ចំប៉ា វិន អាយុ ៣ឆ្នាំ ភេទប្រុស រស់នៅជាមួយឪពុក(ស្លាប់ទាំង ២នាក់)។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការស្រុក ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់