ព័ត៌មានជាតិ

ករណីម៉ូតូ ២គ្រឿងបុកគ្នា ស្លាប់មនុស្សម្នាក់ និង ២នាក់ទៀត រងរបួសធ្ងន់

កំពង់ស្ពឺ: នៅវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ស្ថិតលើផ្លូវក្រាលកៅស៊ូ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ។

ម៉ូតូបង្កម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រិន ដារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1I-8466 បើកបរដោយឈ្មោះ សូ ម៉ឺន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អ្នករួមដំណើរឈ្មោះ ដួង លីម ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់៖ ករណីនេះបណ្ដាលមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់ ប្រុស។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់តាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់