ជារឿយៗ នៅពេលដែលលោកស្រីអ្នកនាងកញ្ញាចៀនត្រី តែងតែជាប់ខ្ទះ ដែលជាហេតុធ្វើឲ្យមានភាពធុញទ្រាន់ ព្រោះថាវាបែកសាច់ត្រី ហើយពិបាកលាងខ្ទះទៀត ប៉ុន្តែនៅពេលនេះ ដំណឹង សូមលើកយកនូវវិធីសាស្ត្រមួយក្នុងការចៀនត្រីមិនឲ្យជាប់ខ្ទះ។
ដំបូង លោកស្រីអ្នកនាងកញ្ញាចៀនត្រី ត្រូវចាក់ខ្លាញ់ចូលទៅក្នុងខ្ទះ ទុកឲ្យក្តៅល្មម រួចហើយ យកខ្ញីដែលចិតជាបន្ទះស្តើងៗ ៣-៤ បន្ទះ មកដាក់ចូលទៅក្នុងខ្ទះ នៅពេលខ្ញី ក្រៀមក្រហមហើយចូរដូសចេញ រួចយកត្រីមកចៀន ពេលនោះ ត្រីរបស់លោកស្រី អ្នកនាងកញ្ញាលែងជាប់ខ្ទះឡើយ។
កុំទាន់ជឿអី សាកល្បងដោយខ្លួនឯងសិន!
មតិយោបល់