ព្រះសីហនុៈ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅកាស៊ីណូ ប៉ឡាយភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់យកទៅផ្តន្ទាទោស ពីបទកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ ។
ជនសង្ស័យឈ្មោះ គុណ ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ នៅកាស៊ីណូ ប៉ឡាយ ក្នុងនោះនគរបាលដកហូតបានកាំភ្លើងខ្លី ០១ដើម ម៉ាក K54 បង់កាំភ្លើង ០១ គ្រាប់កាំភ្លើង ០៧គ្រាប់និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់៖ ការឃាត់ខ្លួនជនសង្ស័យស្របពេលមានពិធីជប់លៀងចូលឆ្នាំចិនក្នុងកាស៊ីណូ ខណៈជននោះស្រវឹងស្រា ហើយកាន់កាំភ្លើង១ដើម ដើរគំរាមបុគ្គលិកទាំងអស់កាស៊ីណូ ៕

មតិយោបល់