ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសកសិករម្នាក់ បើកម៉ូតូបុកគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់ នៅកន្លែងកើងហេតុ

កំពង់ធំៈ នៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកគោយន្តកន្ត្រៃ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់ម្នាក់និងខូចខាតម៉ូតូ០១គ្រឿង នៅភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូ ម៉ាកហុងដា វេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរទិសដៅពីលិចទៅកើត ដោយឈ្មោះ ឃីម រដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ។ ចំណែកគោយន្ដកន្ត្រៃ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកគេចខ្លួន ពីកន្លែងកើតហេតុបាត់ ។

មូលហេតុ៖ បង្កឡើងដោយអ្នកបើកបរគោយន្តកន្ត្រៃ បើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់