ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះទីតាំងលក់គ្រឿងបន្លាស់រថយន្ត ក្បែរផ្សារដេប៉ូ

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះទីតាំងលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ១៦A ផ្លូវលេខ១៨៨កែងផ្លូវ២២៣ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ យ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ហើយរហូតមកទល់នឹងម៉ោង៧ព្រឹកនេះ នៅមិនទាន់រលត់ទៅវិញនៅឡើយ ដោយបានបណ្តាលឲ្យមានការឆាបឆេះរាលដាលយ៉ាងខ្លាំងដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះអស់ជាច្រើនខ្នងផងដែរ ។

ខណៈនេះដែលគេសង្កេតឃើញមានកងកម្លាំងសមត្ថកិច្ច ក៏ដូចជាកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង បាននិងកំពុងធ្វើការបាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនេះយ៉ាងញ៉ាប់ដៃញ៉ាប់ជើង ។ ចំណែកមូលហេតុគេមិនទាន់ដឹងនៅឡើយនោះទេថា បង្កឡើងដោយសារអ្វី។

ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀត៕

អគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យអគ្គិភ័យ

https://youtu.be/GdUGeUagqys

មតិយោបល់