ព័ត៌មានជាតិ

Update៖ មិនធម្មតាទេ! ដុតផាវផ្ទុះបណ្ដាលឲ្យស្លាប់ម្នាក់

កណ្តាលៈ ករណីដុតផាវផ្ទុះបណ្ដាលឲ្យស្លាប់ម្នាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង១០និង១៥នាទីនៅចំនុចផ្ទះ ឈ្មោះ ហួថារី ភេទស្រីអាយុ ៣៧ឆ្នាំនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុសអាយុ០៨ឆ្នាំជនជាតិខ្មែរ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ( ស្លាប់)កំពស់.១២៤សង្ទីម៉ែត្រ មានឪពុកឈ្មោះហួ ផាន់ណាអាយុ៣៧ឆ្នាំនិងម្ដាយឈ្មោះនីស្រីទូចអាយុ៣៤ឆ្នាំ។

វត្ថុតាងចាប់យក
១.ធុងសាំងពណ៌ក្រហមចំណុះ២០០លីត្រ.ទំហ៊ំ០,៥៨ម៉ែត្រ.កំពស់.០,៩ម៉ែត្រ.មានស្នាមប៉ោងគូតធុង
២.សន្ទះធុងសាំងចំនួន០១
៣.ប្រអប់ផាវម៉ាកpopចំនួន១។

កាលពីថ្ងៃ ទី២៥ខែមករា ឆ្នាំ២០២០វេលាម៉ោង០៧និង០០នាទី។ឈ្មោះ ហួផាន់ណា(ការ៉េ) ត្រូវជាឪពុកបាននាំកូនទៅលេងផ្ទះឈ្មោះ ហួថារី ភេទស្រីអាយុ
៣៧ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។(ត្រូវជាបង)
លុះដល់ម៉ោង០៩.០០នាទីឈ្មោះហួផាន់ណា ក៏ត្រឡប់មកផ្ទះវិញ ហើយកូននៅលេងផ្ទះឈ្មោះ ហួថារី រហូតដល់វេលាម៉ោង ១០និង១៥នាទីបានលឺសំលេងផ្ទុះ ភ្លាមនោះឈ្មោះហួថារី ក៏រត់ទៅមើលឃើញក្មួយដេកនៅនិងដីមានស្នាមរបួសមុខ រួចបានបញ្ជូនទៅមន្ទីពេទ្យជ័យជំនះស្លាប់រួចហើយក៏បញ្ជូនត្រឡប់មកផ្ទះវិញ។
ក្រោយពីបានទទួលព័ត៌មានខាងលើកំលាំងនគរបាលប៉ុស្គិត្រើយស្លា សហការនិងកំលាំងជំនាញពិនិត្យហេតុស្រុកបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យនិងសាកសួរ។

ការពិនិត្យមានស្នាមលើពេញលើផ្ទៃមុខតាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ដែលជាក្មេងលេងជាមួយគ្នាបានប្រាប់ថាឈ្មោះ ផាន់ណាដារ៉ូ បានជិះកង់ទៅទិញផាវនៅផ្ទះឈ្មោះ ណាំ ហើយយកមកដុតដាក់ចូលក្នុងធុងសាំង រួចអើតមើលក៏ផ្ទុះធុងសាំង ឡើងលើបុកនឹងដំបូលផ្ទះឈ្មោះហួថារី ហើយចំណែកឈ្មោះ ផាន់ណាដារ៉ូ ដួលទៅលើដី។

ពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាប្រពៃណី៕

មតិយោបល់