កណ្តាលៈ លោកអធិការស្រុកអង្គស្នួល បានប្រាប់ Post News ថា នៅថ្ងៃ ០៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថៃ្ងទី២៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការស្រុកអង្គស្នួល កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការ សហការជាមួយកម្លាំងប៉ុស្ដិ៍ពើក ប៉ុស្ដិ៍សំរោងលើ ប្រជាការពារទាំង២ឃុំ នឹងប្រជាពលរដ្ឋ៩៨នាក់ បានជួយពន្លត់ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្ត អស់ចំនួន២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន១១ឡានបានរលត់ជាស្ថាពរ។
ខូចខាតផ្ទះ៣ខ្នង៖ ទី១ម្ចាស់ផ្ទះឈ្មោះ ឃុត ខេន ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ឈិន ស្តើង ភេទស្រី អាយុ៣៥ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រគុណ៦ម៉ែត្រ ប្រភេទឈើប្រក់សង្ក័សី។ ទី២ម្ចាស់ផ្ទះឈ្មោះ អ៊ុង អាន ភេទស្រី ៦៧ឆ្នាំ ផ្ទះទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ប្រភេទថ្មក្រោម ឈើលើ លុយ១០០០ដុល្លារនិងលុយខ្មែរ១លានរៀល សម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។ ទី៣ឈ្មោះ ភឿង ភិន ភេទប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ខឹម អ៊ីម អាយុ៥៨ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ប្រភេទថ្មក្រោមឈើលើ ឆេះជញ្ជាំងឈើមួយចំហៀង ទូដាក់ខោអាវចំនួន១ ទូរទស្សន៍ ចំនួន១ កង្ហារចំនួន១។ និងទី៤ឈ្មោះ គាំ ជា ភេទប្រុស អាយុ៨៣ឆ្នាំ ផ្ទះថ្មទាម ប្រក់សង្ក័សី ទំហំ៧ម៉ែត្រគុណ៥ម៉ែត្រ សម្ភារៈមួយចំនួន(ឆេះតែសម្ភារប្រើប្រាស់ក្នុងផ្ទះ តែផ្ទះមិនខូចខាតទេ)។
មូលហេតុ ទុស្សេខ្សែភ្លើងចេញពីព្រីដោតឌុយកង្ហា និងដោតបញ្ចូលពិលនៅសសរកណ្តាលជាប់វាំងននចេញពីផ្ទះឈ្មោះ ឃុត ខេន៕
https://www.youtube.com/watch?v=CZrcEm-Zw_g
មតិយោបល់