ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ កញ្ញា ២០១៦នេះ លោកវរសេនីយ៍ឯង ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌសែនសុខបានអញ្ជើញនិងជួបសំណេសសំណាលជាមួយតំណាងគ្រួសាររបស់លោក ហ៊ុន ភឿង ដែលបានមរណភាពដោយរោគគាពាទ្យ ដោយបន្សល់ទុកតែស្ត្រីមេម៉ាយ និងកូនកំព្រា ដែលមានទីតាំងស្ថិតនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
សមាគមន៍អតីតយុទ្ធជនកម្ពុជាខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានប្រគល់ថវិការចំនួន៤លានរៀលជួនដល់គ្រួសារ លោក ហ៊ុន ភឿងដែលបានស្លាប់កាលពីថ្ងៃទី១២ សីហា ២០១៦ នៅក្នុងមន្ទីពេទ្យខ្មែរមិត្តភាពសូវៀតដោយរោគគាពាទ្យ។
លោកអធិការបានប្រាប់ទៀតថា ថវិកាដែលប្រគល់ជូនគ្រួសារសពលោកព្រឹកនេះ ជាថវិកាផ្ទាល់របស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
នៅក្នុងពិធីប្រគល់ថវិកានេះដែរ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានមានប្រសាសន៍ ចូលរួមរំលែកនូវមរណទុក្ខ យ៉ាងក្រៀមក្រំជាមួយ គ្រួសារសព ដែលបានបាត់បង់នូវស្វាមីដ៏ល្អ និងជាឪពុកដ៏ល្អ ព្រមទាំងជាមន្ត្រីរាជការដ៏សកម្មបម្រើការងារនៅក្នុងអង្គភាពនាពេលកន្លងមក៕
មតិយោបល់