ព័ត៌មានជាតិ

បុរសម្នាក់ទៅបាញ់ថ្នាំស្រូវឲ្យគេ បែរជាប្រទះឃើញដេកស្លាប់កណ្ដាលបឹងទៅវិញ

បាត់ដំបង: កាលពីវេលាម៉ោង១០ និង ៤០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចដៃបឹងរនាមតូច ស្ថិតភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីប្រទះឃើញបុរសម្នាក់ស្លាប់កណ្ដាលបឹង។

ជនរងគ្រោះឈ្មោះ លី ល័ក្ខ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានទៅស៊ីឈ្នួលបាញ់ថ្នាំស្រូវឲ្យឈ្មោះ ថាន ភឿន ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំជាមួយគ្នាដែលបានទៅធ្វើស្រែនៅចំណុចខាងលើ ខណ:យប់ឡើងជនរងគ្រោះបានដើរឆ្លុះសត្វតាមបឹងនានា ហើយក៏បាត់ខ្លួនតាំងយប់ថ្ងៃទី១៩។

បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការកោសល្យវិច័យ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារពស់ចឹក និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់