ព័ត៌មានជាតិ

នារីស្រស់ស្អាត ២នាក់ រងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ: នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង១៥នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវបេតុង៣៥១ កែងផ្លូវកុងស៊ី ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យនារី ២នាក់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯវត្ថុតាង ត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងនីតិវិធីដោះស្រាយ៕

មតិយោបល់