បាត់ដំបងៈ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៤០នាទី លើផ្លូវលេខ៥៧B១ ត្រង់ចំណុចក្រុមទី១៤ ស្ថិតភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ស៊ីណា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើបានបុក និងម៉ូតូម៉ាក ហុងឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ បើកបរដោយឈ្មោះ ណាក់ ទុំ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិតាគ្រៃ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង(របួសស្រាល) បើកបរស្របទិសគ្នា រួមដំណើរដោយឈ្មោះ ជ័យ ណា ភេទស្រី អាយុ ៣៥ ឆ្នាំ (ស្លាប់)។
មូលហេតុ៖ រថយន្តបើកបរល្បឿនលឿនត្រង់កន្លែងផ្លូវកោង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីចាត់ការតាមនីតិវិធី៕



មតិយោបល់