(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថារុស្ស៊ីបានដាក់ពង្រាយកងទ័ពរហូតដល់ ទៅជិត ១០០,០០០នាក់ នៅក្បែរព្រំដែនអ៊ុយក្រែន ខណៈបណ្ដាប្រទេសលោកខាងលិចបានចែករំលែកព័ត៌មានពីសកម្មភាពកងទ័ពរុស្ស៊ីជាមួយទីក្រុងកៀវ។
ការអះអាងខាងលើរបស់លោក Volodymyr Zelenskiy ធ្វើឡើងនៅក្នុងវីដេអូសុន្ទរកថាមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅលើគេហទំព័រផ្ទាល់ខ្លួនមួយ របស់លោក។
កាលពីថ្ងៃទី៣ ខែវិច្ឆិកកន្លងទៅនេះ, ក្រសួងការពារអ៊ុយក្រែនក៏បានឱ្យដឹងដែរថារុស្ស៊ីបានដាក់ពង្រាយកងទ័ព ៩០,០០០នាក់ នៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកបានព្រមានប្រាប់សហភាពអឺរ៉ុបត្រង់ៗថារុស្ស៊ីកំពុងត្រៀមខ្លួនបើកការវាយប្រហារណាមួយលើ អ៊ុយក្រែន។ ប៉ុន្តែ ខាងទីក្រុងម៉ូស្គូបានបដិសេធថាខ្លួនមិនមានផែនការបើកការវាយប្រហារណាមួយឡើយ តែថានឹងចាត់វិធានការភ្លាមៗ បើមានការ បង្ករឿងកើតឡើង៕
ប្រភព៖ Reuters
មតិយោបល់