សៀមរាបៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងផ្ទះភ្ញៀវ ប៉ាវីយ៉ុងដូរីយ៉ង់ បន្ទប់លេខ១០៦ តាមផ្លូវ ៦០ម៉ែត្រ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ WYMYSLOWSKI ភេទស្រី កើតនៅឆ្នាំ១៩៥៣ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ ១១CF២១៥៤៧ និងជាភ្ញៀវទេសចរណ៍ ចូលតាមច្រកទ្វារព្រលានយន្តហោះអន្តជាតិភ្នំពេញ បានមកស្នាក់នៅក្នុងសណ្ឋាគារបន្ទប់កើតហេតុខាងលើកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានស្លាប់នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។
តាមការសាកសួរបំភ្លឺពីបងស្រីបង្កើត និងបុគ្គលិកបម្រើការផ្ទះភ្ញៀវបានឲ្យដឹងថា ជនរងគ្រោះបានលេបថ្នាំការពារគ្រុនចាញ់ក្រោយមកបានសំងំដេករហូតទៅដល់ភ្លឺបានដឹងថាស្លាប់។
តាមការពិនិត្យសាកសពជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពពុំមានស្នាក់ស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយដែលពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ ហើយតាមរយៈការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានឲ្យដឹងថា សាកសពបានស្លាប់ដោយសារ(សម្ពាធឈាមឡើងខ្ពស់បណ្ដាលឲ្យគាំងបេះដូង) ។
ក្រោយការធ្វើកំណត់ហេតុ សមត្ថកិច្ចបានយកសាកសពទៅរក្សាទុកនៅមន្ទីពេទ្យរកស្ស៊ី តាមសំណើរពីស្ថានទូត និងក្រុមគ្រួសារ៕






មតិយោបល់