ព័ត៌មានជាតិ

បញ្ជូលភ្លើងអាគុយ ស្រាប់តែឆ្លងចរន្តឆេះក្បាលរថយន្ត ២គ្រឿង ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍

ភ្នំពេញ: នៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឆ្លងចរន្តពីអាគុយ បណ្តាលឲ្យឆេះក្បាលរថយន្ត ២គ្រឿង។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ឈ្មោះ សាសុ ឧសភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ។

មូលហេតុ បណ្តាលមកពីកូវអាគុយ ចំណែកសម្ភារខូចខាត ក្បាលរថយន្ត០២គ្រឿង។

អគ្គិភ័យនេះ បានរលត់វិញនៅម៉ោង ១៥និង២០នាទីថ្ងៃដដែល។ ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ដោយរថយន្តចេញអន្តរាគមន៍សរុប៤គ្រឿង៕

មតិយោបល់