ព័ត៌មានជាតិ

សិស្សស្រីវិទ្យាល័យចំនួន ១៤នាក់ ថប់ដង្ហើមណែនទ្រូង ទន់ដៃ ទន់ជើង ដួលសន្លប់បន្តបន្ទាប់ នៅស្រុកកែវសីមា

មណ្ឌលគិរី: នៅវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មានករណីសិស្សសាលា វិទ្យាល័យហ៊ុនសែនកែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ចំនួន ១៤នាក់ស្រី ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អ្នកដួលសន្លប់ទាំង ១៤នាក់រួមមានឈ្មោះ៖
១. រង្សី លីហ្សា ស្រី សិស្សថ្នាក់ទី១១
២. វី ដាវិន ស្រី
៣. សំអឿន សុភារី ស្រី
៤. អុល ស្រីនីត ស្រី
៥. សាវុធ ស្រីកា ស្រី
៦. ស៊ីម ស្រីលីន ស្រី
៧. សេង លីឈីង ស្រី
៨. ចន្ថា ស្រីណាត ស្រី
៩. ឈូក ស្រីពជ្រ ស្រី
១០. ជុំ ស្រីនីន ស្រី
១១. រ៉ាន គន្ធា ស្រី
១២. ម៉េក គន្ធា ស្រី
១៣. យាន ដាណេ ស្រី
១៤. សាវិន វិញសូនីតា ស្រី

មូលហេតុ៖ ថប់ដង្ហើមណែនទ្រូង ទន់ដៃ ទន់ជើង ទើបធ្វើឲ្យគាត់សន្លប់។

បច្ចុប្បន្នសិស្សដែលដួលសន្លប់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យឯកជន នៅមណ្ឌលសុខភាពអូរអាមកែវសីមា៕

មតិយោបល់