ព័ត៌មានជាតិ

ស្ត្រីម្នាក់កំពុងឈរចាំម៉ូយ គ្រាន់តែឃើញកម្លាំងជំនាញរត់យករួចខ្លួន បន្តែមិនផុតពីដៃសមត្ថកិច្ច

កណ្ដាល: វេលាម៉ោង ១៣ និង ១០នាទី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ស្ថិតភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀន ។

ជនសង្ស័យឈ្មោះ ជឿន សុខា ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច។
-ជញ្ជីងថ្លឹងសារធាតុញៀនចំនួន០១។
– ទូរសព្ទ័ដៃ ០១គ្រឿងម៉ាកណូគាចុចពិល។
-ថង់វេចខ្ចប់សារធាតុញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីពលរដ្ឋថាមានមុខសញ្ញាជួញដូរសារធាតុញៀននៅក្នុងភូមិពងទឹក ភ្លាមនោះកម្លាំង ជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល ចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញាកំពុងឈរតាមផ្លូវ។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏ហៅសួរនាំ តែជន សង្ស័យរត់ចេញពីកន្លែងកើតហេតុ បោះសារធាតុញៀន០១កញ្ចប់តូចខ្ចប់ក្រដាស់ជូតដៃ និងជញ្ជីងថ្លឹងសារធាតុញៀនចំនួន០១ ព្រមទាំងថង់វេចខ្ចប់មួយចំនួនទៀត តែត្រូវកម្លាំងជំនាញដេញចាប់បាន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់