ព័ត៌មានជាតិ

ការចែកម៉ាស និងដាក់មន្រ្តីសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺថប់ដង្ហើម (វីរុសCORONA) នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល

ស្ទឹងត្រែងៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល នាវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ប្រធានមន្ទីសុខាភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ មកពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល និងបានដាក់មន្រ្តីសុខាភិបាលចំនួន ២នាក់ មកប្រចាំការ ដើម្បីត្រួតពិនិត្យប៉ុស្តិ៍ និងបានចែកម៉ាសដោយពុំគិតប្រាក់ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ហើយយុទ្ធនាការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ញ៉ែម បូរឹម នាយប៉ុស្តិ៍។

ការចែកម៉ាស និងបានដាក់មន្រ្តីសុខាភិបាលចំនួន ២នាក់ មកប្រចាំការ ដើម្បីត្រួតពិនិត្យនេះ ក្នុងគោលបំណងជួយទប់ស្កាត់ជំងឺថប់ដង្ហើម (វីរុសCORONA) ស្របពេលដែលជំងឺនេះ កំពុងតែឆ្លងរាតត្បាត នៅតាមបណ្ដាប្រទេសមួយចំនួន លើពិភពលោក៕

មតិយោបល់