សៀមរាបៈ យោងតាមផេកយុវជនប្រតិកម្មរហ័ស រដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីមានឮនូវការចែករំលែក សំឡេងតៗគ្នា នៅក្នុង Group Chat ហ្វេសប៊ុក ដោយ ការសន្ទនានោះ បានអះអាងថា ភ្ញៀវដែលសម្រាក នៅ ក្នុងសណ្ឋាគារនេះ មានជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូ ណាប្រភេទថ្មី លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងក្រុមការងារ បានចុះទៅដល់សណ្ឋាគារ មួយកន្លែងនោះ ដើម្បីពិនិត្យនិងស្រាវជ្រាវ។
ក្រោយពីចុះពិនិត្យ លោកប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានអះអាងប្រាប់ថា គិតមកដល់ម៉ោង១៤ និង៣០នាទីរសៀលថ្ងៃនេះ គ្មាន ករណីជនណាម្នាក់ ឆ្លងមេរោគកូរ៉ូណាវីរុស កើតឡើង ក្នុងសណ្ឋាគារក៏ដូចជា ក្នុងខេត្តសៀមរាបឡើយ។ ជាមួយគ្នានេះ អ្នកគ្រប់គ្រង សណ្ឋាគារនេះ ក៏គ្រោងស្នើឲ្យសមត្ថកិច្ច រកមុខអ្នកដែលចែកចាយ ព័ត៌មាន មិនពិតនេះផងដែរ។
នាពេលបច្ចុប្បន្ននេះ ការបង្កើតព័ត៌មានក្លែងក្លាយ កាន់តែ មានការផុសផុល ទាក់ទងនឹងករណីកូរ៉ូណាវីរុស ដែលធ្វើ ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងព្រួយបារម្មណ៍ អាស្រ័យហេតុមុនចែករំលែក ឬផ្សពផ្សាយបន្ត សូមស្វែងរកប្រភពឲ្យច្បាស់លាស់ផង៕
មតិយោបល់