ភ្នំពេញៈ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ធ្វើការឃាត់ខ្លួនក្រោយពេលទទួលបានពាក្យបណ្ដឹងពីស្រ្តីម្នាក់ដែលបានប្ដឹងចោទប្រកាន់ថាធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ធវៈរហូតបានសម្រេច។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងផ្ទះលេខ៣៧C ផ្លូវជាតិលេខ៣ ក្រុមទី៥ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះថោង សុផា អាយុ៣៧ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកស្រ្តីរងគ្រោះអាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ ហើយអ្នកទាំង២គឺជាអតីតសង្សារនិងគ្នាផងដែរ។
យោងតាមពាក្យបណ្ដឹងរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលនាងទៅធ្វើការរោងចក្រ ជនសង្ស័យក៏បានជិះម៉ូតូ១គ្រឿងទៅតាម។លុះពេលទៅដល់បានផ្ញើរម៉ូតូសន្តិសុខនៅរោងចក្រនោះ រួចបានទៅចាប់អោបនាងពីក្រោយ និងអូសដៃឡើងជិះម៉ូតូកង់បីឥណ្ឌា១គ្រឿងនាំនាងទៅផ្ទះរបស់ខ្លួន។
បន្ទាប់មកជនសង្ស័យបានអូសដៃនាងចូលទៅក្នុងផ្ទះរួចចាក់សោរទ្វារពីខាងក្រៅជាប់ ហើយជននេះបានចាកចេញពីផ្ទះទៅយកម៉ូតូពីរោងចក្រ។
ប្រភពដដែលបានបន្តថា លុះយកម៉ូតូទៅដល់ផ្ទះវិញក៏បានចាក់សោរចូលទៅធ្វើសកម្មភាពចាប់នាងរំលោភ ហើយពេលនោះទោះបីជានាងអង្វរថាកុំអីព្រោះនាងមិនស្រួលខ្លួនទេក៏ជននេះមិនស្ដាប់ដែរ ហើយរំលោភរហូតបានសម្រេចតែម្ដង។ក្រោយមកនាងក៏បានចាកចេញពីផ្ទះនោះហើយបានទៅដាក់ពាក្យប្ដឹងឲ្យនគរបាលជួយ រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលទើបនគរបាលចុះទៅឃាត់ខ្លួនជននេះនាំទៅសាកសួរនិងចាត់ការតាមនិតិវិធីតែម្ដង៕
មតិយោបល់