ក្រចេះ: កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នគរបាលស្រុកចិត្របុរី សហការជាមួយ និងនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈក្មេងស្រីមិនទាន់គ្រប់អាយុ បានសម្រេចជាបន្តបន្ទាប់ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនសង្ស័យឈ្មោះ គង់ អ៊ីម អាយុ ៦០ឆ្នាំ រស់នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនរងគ្រោះមានអាយុ ១៣ឆ្នាំ។
សូមបញ្ជាក់៖ ជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួនយោងទៅតាមពាក្យបណ្តឹង របស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ ដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា។
ក្រោយការនាំខ្លួនមកសាកសួរ ជននេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលើក្មេងស្រីរងគ្រោះបានសម្រេចចំនួន ៣លើក កាលពីអំឡុងប៉ុន្មានខែមុន៕
មតិយោបល់