ព័ត៌មានជាតិ

កុំចេះតែហ៊ាន! មន្ត្រីយោធាស័ក្ដិពីរ នៃកងវិស្វកម្មលេខ ១៧៨ ស្រវឹងស្រា ខឹងស្រីស្នេហ៍ បាញ់ផ្អើលមេឃ

មណ្ឌលគិរី: នៅវេលាម៉ោង០៥ និង៣០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធ ត្រង់ចំណុចមុខផ្សារប៉េងឃុន ក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនបង្កឈ្មោះ ប៉ែង សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា នៃកងវិស្វកម្មលេខ ១៧៨ ទីកន្លែងកំណើតឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល អាសយដ្ឋាន ភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មូលហេតុនៃការបាញ់បោះនេះ ដោយសារខឹងស្រីស្នេហ៍ដកសោឡាន។ បច្ចុប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ច បញ្ជួនខ្លួនទៅកាន់អាវុធហត្ថ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់៖ ក្រោយកើតហេតុ ជនបង្កបានអួតខ្លួនប្រាប់សមត្ថកិច្ចថា ជាមន្ត្រីផ្កាយ២ថែមទៀតផង៕

មតិយោបល់