ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ប្រ...

បុរសម្នាក់ប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ: កាលពីវេលាម៉ោង ៩ និង ០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់សារធាតុញៀន ។

ជនសង្ស័យឈ្មោះ ឈុន ចាន់បញ្ញា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

វត្ថុតាងដកហូតបាន៖ ក្រាមពណ៌សថ្លា០១កញ្ចប់ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់