កណ្ដាលៈ លោកអធិការស្រុកមុខកំពូល បានប្រាប់ Post News ថា នៅវេលាម៉ោងប្រហែលជាង ៣ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ករណីលិចទូក បាត់ខ្លួនយុវតី ២នាក់ ពេលនេះ រកឃើញសពជនរងគ្រោះម្នាក់ហើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២៦ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះទី១.ឈ្មោះ យឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (រកឃើញសពហើយ) និងទី២.ឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ (បាត់ខ្លួន មិនទាន់រកឃើញទេ)។ យុវតីរងគ្រោះទាំង២នាក់ មានទីលំនៅរាជធានីភ្នំពេញ។
ដោយឡែកម្នាក់ទៀត រកពុំទាន់ឃើញនៅឡើយ មកទល់ពេលនេះ សមត្ថកិច្ច និងខាងក្រុមគ្រួសារជនរងគ្រោះ កំពុងស្វែងរកបន្ត៕
មតិយោបល់