ព័ត៌មានជាតិ

ប្រធាន​ហិរញ្ញ​វត្ថុ ​SAP​ ច្រាន​ចោល​ព័ត៌មាន​ទិញ​ក្រុមហ៊ុន​ BlackBerry​

ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន SAP លោក Werner Brandt បានឲ្យដឹងថា ក្រុមហ៊ុន SAP មិនបានចាប់អារម្មណ៍​ក្នុងការទិញ​ក្រុមហ៊ុន​ BlackBerry នោះទេ។

SAP

នៅមុននេះ សារព័ត៌មានអាល្លឺម៉ង់ បានចុះផ្សាយថា ថាលោក Brandt បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន​ក្នុងការទិញយក​ក្រុមហ៊ុន BlackBerry ប៉ុន្តែនៅពេលនេះ លោក Brandt បានចេញមុខច្រានចោលជាផ្លូវការ ដោយបញ្ជាក់ថា SAP មិនចាប់អារម្មណ៍​ដូចអ្វីដែល​សារព័ត៌មានបានចុះផ្សាយឡើយ។

នៅមុននេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុមហ៊ុន BlackBerry ត្រូវបានក្រុមហ៊ុនផលិតកុំព្យទ័ររបស់ចិន Lenovo, លោក Mike Lazaridis ជាសហស្ថាបនិក Blackberry ,លោក John Sculley អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple ចាប់អារម្មណ៍ក្នុងការទិញយក​ក្រុមហ៊ុន BlackBerry ប៉ុន្តែទាំងនោះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការប៉ុណ្ណោះ៕

មតិយោបល់