ព័ត៌មានជាតិ

កម្លាំងជំនាញប្រទះឃើញសារធាតុញៀនជាច្រើនកញ្ចប់ និងទូរហ្គេមមួយចំនួន នៅក្រោយប៉ុស្តិ៍ទួលសង្កែទី១

ភ្នំពេញ: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចតំបន់មិនរៀបរយខាងក្រោយប៉ុស្តិ៍ទួលសង្កែទី១ ស្ថិតភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងជំនាញបានចុះធ្វើរដ្ឋបាលប្រទះឃើញសារធាតុញៀនចំនួន១០កញ្ចប់។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀនចំនួន១០កញ្ចប់
-ទូរហ្គេម៣
-ទូរពង់បៀរ៣។

បច្ចុប្បន្ន វត្ថុតាងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅ សាលាខណ្ឌរងដើម្បីចាត់ការនៅពេលក្រោយ៕

មតិយោបល់