ភ្នំពេញៈ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០នេះ លោកអនុសេនីយ៍ឯក ទូច សៅលីម ឋានៈមន្រ្តី ឈរជើងនៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឃ បានរើសកាបូបមួយ ដែលជ្រុះតាមបណ្ដោយផ្លូវ ៥៩៨។
ក្នុងនោះមានទូរស័ព្ទដៃចំនួន០១គ្រឿង កាតគ្រីម៉ូតូ ប្រាក់រៀល ចំនួន ២៨៤,៤០០រៀល ប្រាក់ដុល្លារ ៩០$ និងសម្ភារៈមួយចំនួន។
ពេលនេះ លោកអនុ.ឯក ទូច សៅលីម បានប្រគល់កាបូប និងសម្ភារៈដែលមានទៅឱ្យម្ចាស់ដើមវិញ នៅស្នាក់ការការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ នៅវេលាម៉ោង ១០ និង៣០នាទី៕
មតិយោបល់