លើដងវិថីមួយ ដែលមានគ្មាបីនាក់ បើសិនជារឿងមិត្តភាពវាមិនបានចោទជាបញ្ហានោះទេ តែរឿងស្នេហាវិញ បើលេងគ្នា បី នាក់ប្រាកដជាមានម្នាក់ដើរចេញជាមិនខានឡើយ ឬចេញជាមិនខានឡើយ។
វិបត្តិកបក្នុងដួងចិត្តដ៏សែនជ្រៅ ទើបតែថ្ងៃនេះដាច់ចិត្តរើបម្រាស់ សរសេរចុតហ្មាយ ជូនដល់គេហទំព័រ ដំណឹង គ្រាន់នឹងផ្សាយឲ្យ ដើម្បីឲ្យរសាយដល់ដួងចិត្តដែលមានតែភាពខ្មៅងឹតដូចមេឃរកកលនឹងភ្លៀងនោះ។
និយាយដូចជាវែងអន្លាយបន្តិចហើយនៅតែមិនទាន់បានឧទ្ទេសនាមនៅឡើយ ខ្ញុំបាទ ជា វណ្ណាឡាយ ជានិស្សិតអាហាររូបករណ៍ក្នុងសាកលវិទ្យាល័យ រដ្ឋមួយក្នុងទីក្រុងភ្នំពេញ ។សូមរំឭករឿងកាល ៧០០ ថ្ងៃមុនដែលជាបញ្ហាស្នេហាត្រីកោណរបស់ខ្ញុំបាទ តែចំពោះរឿងនេះខ្ញុំមិនបន្ទោសដល់រូបនាងទេ ហើយក៏មិនសូមបញ្ចេញឈ្មោះនាងដែរ ។គ្រានៃការផ្តើមស្នេហ៍ដំបូង ផ្លែផ្កាអាស្រ័យកើតបានមកពី ដាក់ជី ស្រោចទឹក ថែគល់ ដើមរាងធំ អាយុកាលវែង នោះវានឹងមានផ្លែល្អ សម្រាប់ការទទួលទាន តែទាស់ត្រង់អី ដើមឈើមួយដើមដែលខ្ញុំខំថែទាំងថ្ងៃទាំងយប់ បែរជាមានស្លឹកច្រើនទៅវិញ ដែលជាដើមចមធ្វើឲ្យមានផ្លែតិចទៅវិញ ។ត្រង់ស្លឹកច្រើននេះហើយដែលធ្វើឲ្យស្នេហាមួយនេះមិនអាចបន្តទៅមុខបាន ដោយមានអាយុត្រឹមតែ ៧០០ ថ្ងៃតែប៉ុណ្ណោះ ។វាជារឿងមួយគួរឲ្យអនិច្ចារណាស់សម្រាប់ខ្ញុំអ្វីៗចប់ទាំងកណ្តាលទីនាងមិនបានងាកក្រោយឡើយ ដោយចាក់ចេញពីរូបខ្ញុំដោយមិនបានប្រាប់មួយម៉ាត់ទោះបីខ្ញុំខំស្កាត់ជួបនាងសួរកហេតុផលថាខ្ញុំខុស
អ្វីនោះក៏ដោយ?តែនាងមិនបានប្រាប់ទេបែរព្រងើយកណ្តើយ។យូរៗទៅទើបមិត្តភ្តិរបស់នាងបានប្រាប់ដល់ខ្ញុំថា “នាងមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកថ្មី ដែលគេនោះជាកូនសេដ្ឋី” ។តែទោះជាយ៉ាងណានាងគួរតែប្រាប់ដល់ខ្ញុំមួយម៉ាត់ដែរថា ខ្ញុំនេះ មិនសមនឹងនាង ចុះបើគង់តែព្រាត់ដដែលចាំបាច់សាងស្នេហាមួយនេះជាមួយនឹងខ្ញុំធ្វើអ្វី? ខ្ញុំបាទមិនសូវគិតដល់រឿងពាក្យថាបែកនោះទេ តែក៏មិនចង់រំឭកនូវចំណុចអវិជ្ជមានរបស់នាងដែរ តែគ្រាន់តែដឹងថ“មួយជីវិតខ្ញុំនេះមិនអាចរស់នៅដោយគ្មាននាង”។ត្រូវហើយមនុស្សដែលអូនជ្រើសរើស
គេជាកូនសេដ្ឋីមានអ្វីៗគ្រប់បែបយ៉ាង ខុសពីបង ដែលជាកូនកសិករសាមញ្ញ ដែលមានតែទំហំបេះដូងស្មោះសម្រាប់អូន ។ជាតិជានិស្សិតដែលក្រតើនរណាយកភ្នែកមើលទៅ? និយាយបែបនេះខ្ញុំមិនមែនបានន័យថានិស្សិតក្រទាំងអស់គេមិនយកភ្នែកមើលនោះទេ។ពាក្យចាស់ពោលថា “បុរសសង្ហារដោយសារវិជ្ជានារីស្រស់សោភាដោយសារបញ្ញា”ត្រង់នេះហើយដែលធ្វើឲ្យខ្ញុំតាំងចិត្តឡើងដើម្បីសិក្សា រហូតដល់បញ្ចប់នូវថ្នាក់បរិញ្ញាប័ត្រ និងទទួលបានលទ្ធផលល្អ នាពេលចុងឆ្នាំ និងមានការងារធ្វើល្អទៀតផង។ តែមកទល់នឹងនេះអារម្មណ៍ខ្ញុំនៅតែមិនបំភ្លេចនាងបានឡើយតែក៏មិនអាចទទួលអ្វីដែលជាកាកសំណល់
ពីគេបានដែរ។ជម្រើសថ្មីដែលនាងជ្រើសរើសមិនយូរប៉ុន្មានបានលេចឭដល់រូបខ្ញុំថា“គេបានទាត់នាងចោល”អ្វីៗ
ដែលអាចធ្វើបាននៅពេលនេះគឺសង្ឈឹមថានាងនឹងបានសុខ កុំគិតខ្លីតែប៉ុណ្ណោះ តែបើឲ្យវិលថយក្រោយវិញ ខ្ញុំពិតជាធ្វើមិនបាននោះទេ ទោះបីដានស្នេហ៍ចាស់មិនទាន់រលុបក៏ដោយ ។
ទីបំផុតនាងបានវិលមករកខ្ញុំ តែខ្ញុំបានប្រាប់នាងថាបើសិនជាធ្វើមិត្តភក្តិ និងប្អូនស្រី គឺខ្ញុំទទួលយកបាន ខណៈនោះហើយដែលនាងទ្រហោរយំមុខខ្ញុំធ្វើឲ្យស្រុញខួរតែម្តងដោយនិស្ស័យមនុស្សខ្ញុំជាមនុស្សរៀងទន់ជ្រាយ ក៏សម្រក់ទឹកភ្នែកតាមនាង។តែទោះជាយ៉ាងណាខ្ញុំបានប្រាប់ដល់នាងថាខ្ញុំមិនអាចទទួលបានទេ ទោះបីគិតថាខ្ញុំជាមនុស្សអាត្មានិយមក៏ដោយចុះ៕
មតិយោបល់