ភ្នំពេញៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ម៉ោង ១និង០០នាទីរសៀល កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមមានដូចខាងក្រោម៖
-លោក មាស ប៊ុនថន នាយករងមន្ទីប្រឆាំងគ្រឿងញៀន
-លោក អ៊ឹង ហាវ នាយករងមន្ទីប្រឆាំងគ្រឿងញៀន
-លោក ឡូ ភារម្យ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀនខណ្ឌ
-លោក ជុំ ម៉ូឡាំង នាយប៉ុស្តិ៍ព្រែកប្រា
-លោក កូប សឹកគ្រីយ៉ា អនុភូមិព្រែកតាពៅ
ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ស្រី ២នាក់ នៅចំណុចក្រុម៥ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លា ២៤កញ្ចប់ថង់តូច ជញ្ជីងថ្លឹងគ្រឿញៀន ០១ ឧបករណ៍ជក់គ្រឿងញៀន០១ចំនួន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនចាត់ការតាមច្បាប់៕
មតិយោបល់