ព័ត៌មានជាតិ

ផឹកចំស្រាកាច! ជនបរទេសម្នាក់វាយកម្ទេចទូATM ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង ០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មានករណីវាយទូATM (ធនាគា កាថេ) ត្រង់ចំណុចផ្សារកណ្តាល ស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យខូចខាតចំនួន០១ទូរ (វាយដោយដៃ)។

ជនបង្កឈ្មោះ Andres Pino ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាមេរិក ភ្ញៀវទេសចរណ៍ (មានសភាពស្រវឹងជោគជាំ)។

បច្ចុប្បន្ន ជនបរទេសរូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងរងចាំសាកសួរចម្លើយ ក្រោយពីជនបរទេសស្វាងស្រា៕

មតិយោបល់