ព័ត៌មានជាតិ

រថយន្តម៉ាស្តាបុកអាយខន រងរបួសស្រាលមិនត្រូវការសមត្ថកិច្ចនរគបាលដោះស្រាយ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត Masda3 បុកម៉ូតូ Icon បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល មិនត្រូវការសមត្ថកិច្ចជួយដោះស្រាយឡើយ ។ ហេតុការនេះកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅស្តុបក្រោមស្ពានអាកាស៥មករា ស្ថិតនៅផ្លូវសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមបុរសជាអ្នកបើកបរម៉ូតូ Icon ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AC-0684 បានប្រាប់ថា គាត់បានធ្វើដំណើរពីត្បូងទៅជើងតាមផ្លូវម៉ៅសេងទុង ដោយឆ្លងកាត់ក្រោមស្ពានអាកាស៥មករា ស្រាប់តែមានរថយន្ត Masda3 ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2AO-1791 បើកបរដោយស្ត្រីម្នាក់ ពីលិចទៅកើតតាមផ្លូវសហព័ន្ធរុស្សី ក្នុងល្បឿនលឿន បានបុកម៉ូតូចំកន្ទុយបណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត រីឯអ្នកបើកបរម៉ូតូរងរបួសស្រាល ។

ភ្លាមៗនោះមានអ្នកសារព័ត៌មានមកផ្តិតយករូបភាពត្រូវបានបុរសជាប្តីស្ត្រីបើកបររថយន្តស្តីឲ្យថាអន់ចរឹក កុំថតបង្ហោះហ្វេសប៊ុក ខ្ញុំមិនចង់ល្បីទេ ពីព្រោះធ្វើការងារធំ ហើយកំពុងចរាចរគ្នា មិនត្រូវការសមត្ថកិច្ចទេ ។ តែបុរសជាប្តីស្ត្រីបើករថយន្ត Masda3 យកទូរសព្ទខលទៅលោក តី សុវណ្ណារ៉េត អធិការរងទួលផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក មកជួយដោះស្រាយ ស្រាប់តែមួយសន្ទុះមាននរគបាលចរាចរណ៍២នាក់បានមកសម្របសម្រួលគ្នា ។

ជាចុងក្រោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាស្តានិងម៉ូតូអាយខនមិនត្រូវការសមត្ថកិច្ចដោះស្រាយឡើយ ៕

មតិយោបល់