ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ទូទាំងប្រទេស ដោយសារការរាលដាលឆ្លង នៃវីរុសកូរ៉ូណា បានកើនឡើងដល់ ១៧០ នាក់ ខណៈអ្នកឆ្លងថ្មីមានចំនួនជាង ១,៧០០ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
តួលេខអ្នកស្លាប់ថ្មីចំនួន ៣៧ នាក់ ក្នុងចំណោមចំនួន ៣៨នាក់ បានកើតទ្បើងនៅក្នុងខេត្តហ៊ូប៉ី ដោយរដ្ឋាភិបាលកណ្តាល បាននិយាយថា អ្នកស្លាប់ម្នាក់ទៀត បានកើតឡើង នៅភាគនិរតីខេត្តស៊ីឈួន។
មកទល់ពេលនេះ សរុបចំនួនមនុស្សឆ្លង ក្នុងប្រទេសចិនមានជាង ៧,៧០០នាក់ហើយ ដែលករណីនេះ កំពុងបង្កការភ័យខ្លាច ទូទាំងពិភពលោក៕
មតិយោបល់