កណ្ដាលៈ នៅថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៤និង៥០នាទី មានករណីលួចម៉ូតូត្រង់ចំណុច ផ្ទះឈ្មោះ ថា ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ មែ សាវី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅភូមិទន្សាយគៀច ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ប៉ាវ សុខហេង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AD-6287(បាប្រគល់ឲ្យម្ចាស់វិញហើយ)។
-ទូរសព្ទ័ចំនួន០១គ្រឿងម៉ាកoppo
-អត្តសញាណ្ណបណ្ណ័សញ្ជាតិខ្មែរចំនួន០១សន្លឹក(របស់ជនសង្ស័យ)
-លុយចំនួន២២០០០០រៀល
-លុយដុល្លាសែនចំនួន២០០ដុល្លារ
-កាតគ្រីម៉ូតូចំនួន០១សន្លឹក(របស់ឈ្មោះ ឈឹម ប្រុស)
-កាតATMចំនួន០១សន្លឹក។
សភាពរឿងហេតុ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទីឈ្មោះ ពៅ ពិសី ហៅខួច បានខ្ចីម៉ូតូរបស់ជនរងគ្រោះ ជិះដើរលេងរហូតដល់ម៉ោង២៣និង០០នាទី ក៏បានចូលដេកនៅផ្ទះឈ្មោះ ថា ដែលត្រូវជាបងប្អូនដោយដាក់ម៉ូតូក្បែរជណ្តើរផ្ទះទ្វាររបងផ្ទះបិទជិត ។លុះដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៤និង៥០នាទីឈ្មោះ ពៅ ពិសី ហៅខួច ងើបពីដេកបាត់ម៉ូតូមិនឃើញក៏ដឹងដល់ឈ្មោះ មែ សាវី ជាម្ចាស់ម៉ូតូក៏ឆែក GPS ក្នុងទូរស័ព្ទបានឃើញម៉ូតូរត់នៅផ្លូវជាតិលេខ៣ ហើយបានប្តឹងសមត្ថកិច្ចធ្វើការតាមរកក៏ស្ទាក់ ឃាត់ជនសង្ស័យកំពុងជិះម៉ូតូរបស់ជនរងគ្រោះបាននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យត្រូវ បាននាំខ្លួនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់