សៀមរាបៈ កាលពីវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿងដឹកជ្រូក បានក្រឡាប់ បណ្ដាលឲ្យចាក់សត្វជ្រូកប្រហែល ៣០០ក្បាល ពេញផ្លូវ។
ហេតុការណ៍នេះ ពុំបង្កឲ្យអ្នកបើកបរ និងថៅកែ រងរបួសនោះទេ។
រថយន្តខាងលើ ម៉ាក ប៉េអង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-0539 បើកបរដោយឈ្មោះ យ៉ុន ចាន់ថុល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជនីភ្នំពេញ។
ចំណែកថៅកែ ឈ្មោះ (ចែធំ)។ រថយន្តខាងលើ បានដឹកជ្រូកចំនួន៣០០ក្បាល បានក្រឡាប់ បណ្ដាលឲ្យងាប់ជ្រូកចំនួនជាង ១០ក្បាល។
មូលហេតុ៖ របួតទ្រុងដឹកជ្រូក បង្កដោយខ្លួនឯង។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យមើលជាក់ស្ដែង តែពុំឃើញមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃ និងរដ្ឋ ទើបអនុញ្ញាតឲ្យម្ចាស់រថយន្ត ហៅរថយន្តមកស្ទួច យកទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់