ព័ត៌មានជាតិ

លុយ ១០០០$ ប្លង់ដី៦ប្លង់ ខ្សែដៃមាស ៥ជី ទំនិញសំរាប់លក់ ៥មុឺនបាតត្រូវអគ្គិភ័យឆាបឆេះនៅកោះកុង

កោះកុងៈ នៅវេលាម៉ោង៥និង០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ ខេត្ត កោះកុង ដោយម្ចាស់ផ្ទះឈ្មោះ ភ្លាវ សម្បត្តិ អាយុ ៤៤ឆ្នាំ មុខរប លក់ដូ ប្រពន្ធឈ្មោះ សំ សិរី អាយុ ៤៣ មុខរប លក់ដូ មូលហេតសង្សយ័ ទុស្សេខ្សែភ្លេីងក្នុងផ្ទះនៅចង្រ្កាន្តបាយ ក្បែរទូរទស្សន៍
ដោយឪពុកម្តាយ មិននៅផ្ទះនៅតែកូនស្រីអាយុប្រហែល១០ឆ្នាំ
ចំពោះសំភារះខូចខាត ផ្ទះប្រវែង ១៣មគុណ ៦មខូចខាត់ទាំងស្រុង ដោយផ្ទះធ្វេីពីឈេី ប្រក់ហ្វីបប្រូ ជញ្ជាំងសង្ក័សីរនាបក្តានិងរបស់របបាត់បាត់បង់រួមមាន លុយ ១០០០$ ប្លង់ដីឡូត៍ ០៦ប្លង់ ខ្សែដៃមាស ៥ជី ខោអាវដែលនាំចូលមកស្តុុកសំរាប់លក់មានតំលៃ ៥មុឺនបាត កង់០១ ទូរសព្ទ័ សាមសុង០២គ្រឿង និងឯកសារសំខាន់មួយចំនួនទៀត ។
ក្នុងនោះអគ្គីភយ័បានឆាប់ឆេះប៉ះពាល់ផ្ទះជិតខាងចំនួន ០៣ខ្នងផ្ទះ
-ផ្ទះទីមួយឈ្មោះសំ សាវី ស្រី អាយុ៣៥ឆ្នាំ មុខលក់ដូរ ខូចខាត់ឆេះផ្ទះបាយមួយកំណាត់ក្រោយ និងសំភារះជ័រសំរាប់ស្តុកលក់មួយចំនួន សំលៀកបំពាក់ និងឯកសារផ្ទាល់ខ្លួនមួយចំនួន។
-ផ្ទះទី០២ ឈ្មោះគង់ សុ ខុន អាយុ៤០ មុខរប លក់ដូ ប្រពន្ធ សំ សារ៉េត អាយុ ៣៨ មុខរបលក់ដូ ខូចខាត់ សំលៀកបំពាក់ និងរបស់រប៊បន្តិចបន្តូច ។
-ម្ចាស់ផ្ទះទី០៣ ឈ្មោះ ប៉ែត ឈុន អាយុ ៥៧ឆ្នាំ ប្រពន្ធ ភាច អ៊ូច អាយុ ៤៩ឆ្នាំ មុខរប កម្មករ
សំភារះខូចខាត មាន ជញ្ជាំងផ្ទះ ថ្ម ខូច មួយចំហៀង និងរបស់របរប្រេីប្រាស់មួយចំនួន ។
ចំពោះអគ្គីសភយ័ខាងលេីនេះប្រេីប្រាស់ឡានទឹកចំនួន ០៣គ្រឿង ស្មេីរនិងទឹកចំនួន០៧ឡានទេីបអាចរលត់ជាស្ថាពរ៕

 

មតិយោបល់