ព័ត៌មានជាតិ

សូមកុំប្រហែស នាំមានវិប្បដិសារី! ដាក់ដាំបាយចោល ហើយទៅសូត្រមន្តផ្ទះអ្នកជិតខាង ស្រាប់តែអគ្គិភ័យឆេះផ្ទះអស់

កំពង់ចាមៈ កាលពីវេលាម៉ោង០៩ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអូពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ សេង ស៊ាងហេង ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ (ជាស្ត្រីមេម៉ាយ)។

សម្ភារខូចខាត៖
-ឆេះផ្ទះ១ខ្នងទំហំ ៤×៦ម៉ែត្រ ប្រក់ស័ង្កសី
-ថវិកា ៥0,0000រៀល (ហាសិបម៉ឺនរៀល) អង្ករ៥០គីទ្បូ សំលៀកបំពាក់ខោអាវមួយចំនួនឯកសារសៀភៅក២+ក៤
-អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងឯកសាររបស់កូនជាគ្រូបង្រៀនមួយចំនួនទៀត។

មូលហេតុ៖ ម្ចាស់បានដាក់ដាំបាយចោល ហើយទៅសូត្រមន្តនៅផ្ទះអ្នកជិតខាង ប្រហែល១០០ម៉ែត្រ។

ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់មនុស្ស និងផ្ទះអ្នកជិតខាងឡើយ ដោយសារទ្បានទឹកសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយពន្លត់ទាន់ពេល៕

មតិយោបល់