ព័ត៌មានជាតិ

កូរ៉េ​ទាំង​ពីរ​កំណត់​ឲ្យ​គ្រួសារ​ជួបជុំ​មុខ​គ្នា​

​កូរ៉េខាងជើង និង​ខាងត្បូង ត្រូវបាន​កំណត់​ឲ្យមាន​ការជួប​ជុំ​គ្នា​វិញ សម្រាប់​គ្រួសារ​ដែល​បាន​បែក​គ្នា ក្រោយ​សង្គ្រាម​កូរ៉េ ដែល​លើក​ដំបូង​ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០១០​។​

​ការជួបជុំ​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ការអំពាវនាវ​របស់​កូរ៉េខាងជើង ឲ្យមាន​ទំនាក់ទំនង​កាន់​តែប្រ​សើឡើង​រវាង​ប្រទេស​ទាំង​ពីរ​។ ការជួបជុំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់ ២៥ ខែ​កុម្ភៈ ខាងមុខ​។​

​មនុស្ស​រាប់​សិប​នាក់​នៃ​ជនជាតិ​កូរ៉េខាងត្បូង នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ដើម្បី​ជួបជុំ​សាច់ញាត្តិ​របស់​ពួកគេ ដែល​ខាង​ជួប​មុខ​គ្នា​រាប់​ឆ្នាំ​មកហើយ​។​

​ការជួបជុំ​គ្នា​នេះ នឹង​ត្រូវ​ធ្វើឡើង​មុនពេល​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ហើយ​កូរ៉េខាងជើង​ធ្លាប់​បាន​គំរាមកំហែង​ថា នឹង​បោះបង់​ការជួបជុំ​គ្នា​នេះ ប្រសិនបើ​មាន​សមយុទ្ធ​យោធា​៕​
Korean

មតិយោបល់