ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង ៩ និង ០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចអតីតរោងចក្រស៊ីម៉ង់ ខេស៊ីមែន ផ្លូវជាតិលេខ២ ស្ថិតភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ លឹម យ៉ាងកាន់ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ទិញអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ឃាត់ខ្លួន) ។

វត្ថុតាងដកហូតបាន៖
-ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ (ថង់តូច០២ ធំល្មម០១)។
-ម៉ូតូមួយគ្រឿងម៉ាក Pulsar ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AS-1737 ។

បច្ចុបន្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនិតិវិធី៕

មតិយោបល់