ព័ត៌មានជាតិ

មន្ត្រីសុខាភិបាលខេត្តក្រចេះម្នាក់រួមទាំងបក្ខពួក ចែកចាយសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦ និង ៤៥នាទីយប់ ត្រង់ចំណុចមុខសាលមហោស្រពខេត្ត ស្ថិតភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ កម្លាំងជំនាញបានចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ គ្រេង ចាន់រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរជាងទង(ជាងមាស) ស្នាក់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាម ពណ៌ស ចំនួន ០១កញ្ចប់តូច
-ទូរស័ព្ទចំនួន ០១គ្រឿង(ម៉ាកOPPO)
-ម៉ូតូចំនួន ០១គ្រឿង។

ដំណើររឿង៖ កាលពីវេលាម៉ោង ២០ និង ០៥នាទី សមត្ថកិច្ចបានបន្តទៅឆែកឆេរនៅបន្ទប់ជួលរបស់ឈ្មោះ គ្រេង ចាន់រស្មី ស្ថិតនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ទី១.ឈ្មោះ សុខ អ៊ីឡុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ (ធ្លាប់ជាប់ ពន្ធនាគារ) និង ទី២.ឈ្មោះ អែល រដ្ឋា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មន្រ្តីសុខាភិបាលខេត្តក្រចេះ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ដកហូតបានម្សៅក្រាមពណ៌សចំនួន ០៥កញ្ចប់តូច ទុយោសម្រាប់ចូករំលែកសារធាតុញៀនចំនួន០១ ឧបករណ៍សម្រាប់សេពសារធាតុញៀនមួយចំនួន ទូរស័ព្ទចំនួន ០២គ្រឿង(ចុចពិល ០១គ្រឿង, Samsung ០១គ្រឿង)។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និង វត្ថុតាង ត្រូវបានឃាត់ខ្លួន និង រក្សាទុកជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់