ព័ត៌មានជាតិ

ឆ្នាំ​នេះ​ថ្លៃ​ឡានក្រុង​នៅតែ​ឡើងថ្លៃ អំពាវនាវ​របស់​សាលាក្រុង​គ្មាន​ផល​វិជ្ជមាន​

​វា​ដូច​ជា​ទម្លាប់​ទៅ​ហើយ​ដែល​ឈ្មួញ​ត្រីងៀត​ឆ្លៀត​ពង ក្នុង​កម្មវិធី​បុណ្យជាតិ​នានា ដោយ​តម្លើងថ្លៃ​លើ​សេវាកម្ម​ដឹកជញ្ជូន របស់​ក្រុមហ៊ុន​ឡាន​មួយចំនួន នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​។​
2013-04-12_131159
​ជាក់ស្តែង​នៅក្នុង​ឆ្នាំ​នេះ​ដែរ ដែល​កៀក​នឹង​ពិធី​ចូលឆ្នាំ​ខ្មែរ អបអរ​ដល់​ទេវតា​ឆ្នាំ​ម្សាញ់ ហាក់ដូចជា​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ប៉ុន្មាន​ឡើយ ដោយ​ខាង​ក្រុមហ៊ុន ឡាន​មួយចំនួន​បាន​តំឡើង​ថ្លៃ​រថយន្ត​ខុស​ពី​ប្រក្រតី ទោះបីជា​មាន​សារាចរ​ពី​រាជរដ្ឋាភិបាល និង​សាលាក្រុង​ភ្នំពេញ ឲ្យ​រក្សា​តម្លៃ​ក្នុង​កម្រិត​មួយ​ក៏ដោយ តែ​ខាង​ឈ្មួញ​ដែល​ជា​ថៅកែ​ក្រុមហ៊ុន​មិន​បាន​អើពើ​នឹង​ច្បាប់​ដែល​រដ្ឋ​បាន​ចែង​នោះទេ​។​

​ក្នុងនោះ​ក្រុមហ៊ុន​រិទ្ធិ មុនី ត្រេ​ឌី​ង ដោយ​ធ្វើដំណើរ​ពី ភ្នំពេញ​ទៅ​កោះកុង​ជាធម្មតា តម្លៃ​តែ ៣៥. ០០០ ដោយ​តម្លើង​ទៅជា ៤៥ .០០០ រៀល រី​ឯ​ក្រុមហ៊ុន​ដឹកជញ្ជូន ភ្នំពេញ​សូរិយា វិញ ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត កំពង់ធំ ឡើងថ្លៃ​រហូតដល់​ទៅ ៣២.០០០ រៀល ដែល​តម្លៃ​ធម្មតា ពី ២២.០០០ រៀល ទៅ ២៥.០០០ រៀល ។​
2013-04-12_131011
​អ្នកធ្វើ​ដំណើរ​ម្នាក់​ឈ្មោះ សូ​ដា ភេទ​ស្រី ដែល​បាន​ទិញ​សំបុត្រ​ទៅលេង​ស្វាមី​នៅ​ខេត្ត​កំពង់ធំ បានឲ្យដឹងថា សម្រាប់​តម្លៃ​សំបុត្រ​ដែល​ឡើងថ្លៃ​ខុសពី​ប្រក្រតី​នេះ ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងម៉េច​នោះទេ តែបើ​យើង​មិន​ទិញ​ជិះ​វា​អត់​មាន​អី​ទៅ ដោយ​ខាង​ឈ្មួញ​តម្លើងថ្លៃ​តាម​អំពើ​ចិត្ត​យ៉ាងនេះ ដោយ​មិន​ខ្វល់​សារាចរ ដែល​បាន​ចេញប្រកាស​នោះ នេះ​បើ​តាម​សម្តី​ដែល​អ្នកដំណើរ​រូបនេះ​បាន​ប្រាប់​ដល់​គេហទំព័រ ដំណឹង​។​

​ដោយឡែក​សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើ ទាំងអស់​កុំឲ្យ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក៏ប៉ុន្តែ​សេចក្ដីអំពាវនាវ​នោះ​មិន​បាន​ផ្តល់​ផល​វិជ្ជមាន​ទេ​៕​

មតិយោបល់