កណ្ដាលៈ ករណីហិង្សាដោយចេតនាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី ចំណុចតារាងបាល់ទះ ភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស្រ៊ុន វាសនា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរជាងអារឈើ ។
ជនសង្ស័យ ០២នាក់៖
១.ឈ្មោះ លី ប៊ុនលីម ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ(ឃាត់ខ្លួន)។
២.ឈ្មោះ លីម សុភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ(រត់គេចខ្លួន)។
វត្ថុតាងចាប់យក៖ គ្មាន ។
សភាពរឿងហេតុ៖ កាលពីពេលវេលាកើតហេតុខាងលើ ជនសង្ស័យ លីម សុភ័ក្ដ្រ និងមិត្តភក្តិ ២នាក់ទៀត បាននាំគ្នាលេងបាល់ទះភ្នាល់ដាក់ប្រាក់ ជាមួយជនរងគ្រោះ ស្រ៊ុន វាសនា ដោយម្ខាងៗ មានសមាជិក ៣នាក់ លុះពេលចប់ពីការប្រកួត ស្រាប់តែភាគីជនសង្ស័យបានលេងឈ្នះទាំងអស់ ហើយភាគីជនរងគ្រោះបានខ្វះប្រាក់ចំនួន ៣ម៉ឺនរៀល ទៅឲ្យភាគីជនសង្ស័យដែលឈ្នះ ស្រាប់តែពេលនោះ ក៏មានការជជែក ប្រកែកដាក់គ្នាទៅវិញទៅមក ហើយឈ្មោះ លី ប៊ុនលីម បានឲ្យជនរងគ្រោះជាអ្នកទទួលខុសត្រូវនៅប្រាក់ដែលខ្វះ ទៅលើភាគីអ្នកឈ្នះ តែជនរងគ្រោះពុំព្រម ខណៈនោះឈ្មោះ លី ប៊ុនលីម បានស្ទុះទៅវាយឈ្មោះ ស្រ៊ុន វាសនា ជាច្រើនដៃ ហើយឈ្មោះ លីម សុភ័ក្ត្រ ក៏ទាញខ្សែក្រវាត់ វាយទៅលើឈ្មោះ ស្រ៊ុន វាសនា ថែមទៀត បណ្ដាលឲ្យបែកក្បាលហូរឈាមជោកខ្លួន រួចនាំគ្នារត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ ។ រហូតមកទល់ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ទើបជនរងគ្រោះមកដាក់ពាក្យប្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។
ក្រោយពីបានទទួលបណ្ដឹងរួច កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្ដិ៍កោះធំ(ខ)ចុះអង្កេត ស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យ លី ប៊ុនលីម នៅថ្ងៃទី២៩ ខែឆ្នាំដដែល៕
មតិយោបល់