ព័ត៌មានជាតិ

ធ្លាប់លួចបានមិនឃើញមានរឿងអ្វី លើកក្រោយលួចទៀត ម្ចាស់ប្ដឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះតែម្ដង

កណ្ដាលៈ កាលពីវេលាម៉ោង ៩ និង ១៤នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិព្រះប្រសប់ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីបុរសម្នាក់ធ្វើសកម្មលួចប្រេងត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ជនរងគ្រោះឈ្មោះ តុង វិបុល ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែឡឥដ្ឋ រស់នៅភូមិ/ឃុំខាងលើ។
ជនសង្ស័យឈ្មោះ អោក វណ្ណេណេត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ។

ដំណើររឿង៖ អស់រយៈពេល២ឆ្នាំមកហើយ ដែលជនសង្ស័យបានមកធ្វើជាកម្មករឡឥដ្ឋឲ្យជនរងគ្រោះ ធ្វើជាអ្នកបើកអាអិចកាប់ដីរហូតដល់សព្វថ្ងៃនេះ ហើយកាលពីខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យធ្លាប់លួចបូមប្រេងម៉ាស៊ូតចេញពីអាអិចចំនួន០១កានម្តងមកហើយ តែជនរងគ្រោះអនុគ្រោះឲ្យម្តង ខណៈវេលាកើតហេតុជនសង្ស័យធ្វើសកម្មភាពលួចបូមប្រេងចេញពី អាអិចចំនួន០១កាន (៣០លីត្រ) បន្ទាប់មកដឹកយកទៅលក់ឲ្យមនុស្សមិនស្គាល់ឈ្មោះនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានតម្លៃ៨០.០០០៛។
លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទី ជនរងគ្រោះឆែកកាមមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យធ្វើសកម្មភាពលួចបូមប្រេង ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់ឲ្យឃាត់ខ្លួនចាត់ការតាមនីតិវិធី។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំង ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល​ ធ្វើការសួរនាំ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់