ព័ត៌មានជាតិ

សិស្សអនុវិទ្យាល័យក្រាំងស្លា ដួលសន្លប់ជាច្រើននាក់ នៅស្រុកព្រៃកប្បាស

តាកែវ: សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីសិស្សអនុវិទ្យាល័យក្រាំងស្លា ដួលសន្លប់ចំនួន ៨នាក់ជាបន្តបន្ទាប់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពក្រាំងស្លា រួចដឹកបន្តទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស។

រហូតមកទល់រសៀលនេះ ពួកគេ មានអាការធូរស្រាលហើយ៕

មតិយោបល់