ព័ត៌មានជាតិ

កម្លាំងនគរបាលចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនអ្នកកត់ឆ្នោតម្នាក់ នៅក្នុងហាងកាហ្វេព្រែកសំរោង

កណ្ដាល: ករណីបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ)កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង២០នាទីរសៀល នៅចំណុចហាងកាហ្វេភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ មិត្ត ចម្រើន ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កត់ឆ្នោត (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-លុយខ្មែរ ២៥,៩០០រៀល
-ស៊េរីលទ្ធផលឆ្នោតវៀតណាមចំនួន១ដុំ
-ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន០១សន្លឹក
-ប៊ិច២ដើម(ពណ៌ខៀវដើមក្រហម១ដើម)
-ក្រដាសកាបោន២សន្លឹក
-ម៉ាស៊ីនគិតលេខ១គ្រឿង
-ប្រដាប់កឹបចំនួន១
-ក្រដាសសំរាប់កត់ឆ្នោត ១សន្លឹក។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យកំពុងតែ រកស៊ីកត់ឆ្នោតនៅចំណុចហាងកាហ្វេ ព្រមទាំងដកហូតវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់