ព័ត៌មានជាតិ

ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី អ្នកជំងឺបន្តមានសុខភាពល្អ គ្មានរោគសញ្ញាផ្លូវដង្ហើមគួរឲ្យកត់សំគាល់ទេ

យោងតាមផេកនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង CDC បានឲ្យដឹងថារហូតដល់ម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី អ្នកជំងឺបន្តមានសុខភាពល្អ គ្មានរោគសញ្ញាផ្លូវដង្ហើមគួរឲ្យកត់សំគាល់ទេ ។ អ្នកប៉ះពាល់ កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ សរុបទាំងអស់ប្រមាណ ១០០នាក់រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ ក៏ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា ។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕

 

មតិយោបល់