ព័ត៌មានជាតិ

ឃើញជនបរទេសទំនង ធ្វើសកម្មភាពឆក់ ត្រូវកម្លាំងល្បាតឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង៩ និង ២០នាទី ថ្ងៃ៣០ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ ត្រង់ចំណុចមុខអតីតសណ្ឋាគារផាកវេ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន២រួមមាន៖
១/ឈ្មោះ ជា ដេវិត ភេទប្រុស អាយុ ១៩ ឆ្នាំ ។
២/ឈ្មោះ ម៉ង់ ចាប៉ង់ ភេទប្រុស អាយុ ២០ ឆ្នាំ។

វត្ថុតាងដកហូតបាន៖
ម៉ូតូមួយគ្រឿងម៉ាក ស៊ុយៗគីនិច ពណ៌ស ពាក់ផ្លាកលេខ 1HZ-5210 ជារបស់ជនសង្ស័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះមានចំនួនបីនាក់ជិះម៉ូតូកង់បីមកដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យចំនួនពីរនាក់ជិះមូតូអែបនឹងម៉ូតូកង់បីហើយក៏ធ្វើសកម្មភាពឆក់ ប៉ុន្តែពេលនោះត្រូវជនរងគ្រោះចាប់ទាញវិញ បណ្តាលឲ្យក្រឡាប់កង់បី ខណ:នោះកម្លាំងល្បាត របស់ការិព្រហ្មទណ្ឌក្រសួងទៅទាន់ដេញរហូតបង្ក្រាបបានទាំងពីនាក់រួមទាំងមធ្យោបាយធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅការយាល័យព្រហ្មទណ្ឌស្រាល ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់