ព័ត៌មានជាតិ

មន្ត្រីផ្នែកស៊ើបការណ៍លេខ៨១៥ ម្នាក់ ត្រូវរថយន្តបើកកៀរ បណ្តាលឲ្យរបួសធ្ងន់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ​ មន្ត្រីនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨១៥ម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរត្រូវរថយន្តមួយគ្រឿងបើកកៀរ។​

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង​ ០៨និង១០នាទីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅមុខទីបញ្ជាការវរសេនាតូចលេខ៨១៥ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។​

ជនរងគ្រោះឈ្មោះ​ ស៊ឹម សិទ្ឋ ជាមន្ត្រីផ្នែកស៊ើបការណ៍វរសេនាតូចលេខ៨១៥ រងរបួសត្រូវចំក្បាលផ្នែកខាងឆ្វេងធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ រីឯរថយន្តបានបើកគេចខ្លួនបាត់ ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

មតិយោបល់